ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប

នាថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមកិច្ចប្រជុំកំពូល ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU)។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី  Ursula Von der Leyen បានស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ  ដែលបានដាក់ចេញ មានសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដើម្បីការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព សមភាព និងសុខដុមរមនានូវផលប្រយោជន៍ ចែករំលែក ហានិភ័យ; ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលរួមដំណើរជាមួយសហគ្រាស EU មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងស្នើ EU លុបចោលជាបន្ទាន់នូវ “កាតលឿង” IUU សម្រាប់ជលផលវៀតណាម និងឆាប់អនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU រួមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។

លោកក៏បានស្នើឱ្យអាស៊ាន និង EU យកសន្តិភាពជាគោលដៅ ចាត់ទុកការសន្ទនា និងកិច្ចសហប្រតិបត្តិការជាឧបករណ៍ លើកកម្ពស់ការគោរពច្បាប់ជាចម្បង ដ៏ដូចជាគោរពធម្មនុញ្ញនិងរាល់តម្លៃរួម។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត ដោយស្នើឱ្យអាស៊ាន សហភាពអឺរ៉ុប និងប្រទេសដទៃទៀតរួមដៃគ្នាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទិននឹងវិបត្តិនៅអ៊ុយក្រែន លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវគោរពផលប្រយោជន៍ស្របច្បាប់ និងបញ្ហាព្រួយបារម្មរបស់គ្រប់ភាគី ជាពិសេសអាទិភាពកំពូលនាពេលបច្ចុប្បន្នគឺការបញ្ឈប់ការប្រយុទ្ធ គ្នា និងការពារហេដ្ឋារចនាសម្ព័ន្ធ ធនធាអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។   ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីគោលជំហររួមរបស់អាស៊ានលើការដោះស្រាយជម្លោះដោយសន្តិវិធី   ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិ ឯករាជ្យ អធិបតេយ្យ ភាពនិងបូរណភាពទឹករបស់បណ្តាប្រទេស។

កិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-EUបានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក និងកំណត់ទិសដៅនាពេលអនាគត។

នាល្ងាចថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំមួយចំនួនទៀតបានចូលរួមពិធីជប់លៀងក្នុង ឱកាសនៃកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប៕


top