ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួ​យ​ប្រធាន​រដ្ឋស​ភា​ម៉ុងហ្គោលី​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួប្រធានរដ្ឋសភាម៉ុងហ្គោលីលោក
Miyegombo Enkhbold (រូបថតៈ Thong Nhat/ TTXVN)

នៅក្នុងជំនួបទទួលប្រធាន​រដ្ឋសភាម៉ុងហ្គោលី លោ​ក Miyegombo Enkhbold នារសៀលថ្ងៃទី២២​ ខែមករា ​ឆ្នាំ​២០១៨ នៅទីក្រុ​ងហាណូយនោះ  ​នាយករដ្ឋមន្ត្រីវៀតណាមលោ​ក Nguyen Xuan Phuc បានចាត់ទុ​ក​ថា ដំណើរ​ទស្សនកិច្ច​នេះជាសក្ខីភាព​ សរឲ្យឃើញនូ​វការអភិវឌ្ឍយ៉ាងល្អ​ប្រសើរ​ រវាងវៀតណាមជាមួយម៉ុ​ងហ្គោលី។

លោក Nguyen Xuan Phuc អះអាងថា រដ្ឋាភិបាលនិ​ងប្រជាជន​​វៀត ណាម នឹងខិត​ខំប្រឹង​ប្រែងថែម​ទៀត​រួមចំណែ​កជម្រុញ​ ទំនាក់ទំ នងរវាង​រដ្ឋាភិបាលនៃប្រទេសទាំ​ងពីរ រដ្ឋសភា​នៃប្រទេស​ទាំងពីរ​និង​ប្រជាជន​នៃប្រទេស​ទាំងពីរ​នាពេលខាង​មុខ។
 
រីឯខ្លួនវិញ ​ប្រធានរដ្ឋសភាម៉ុងហ្គោលី​បានស្នើឲ្យភា​គីទាំង​ពីរ បង្កើនកិច្ច​សហប្រតិបត្តិការ​លើវិស័យ​ដែលវៀត​ណាម មាន​ឧត្តមភាពនិងជាប្រៀបខ្លាំងរ​បស់ម៉ុងហ្គោលី។ ប្រធានរដ្ឋ​សភាម៉ុង​ហ្គោលី មានបំណងថា វៀត​ណាម​នឹង​បន្តគាំទ្រម៉ុង​ហ្គោលី​ចូលរួម រាល់សកម្មភាពរប​ស់អាស៊ាន​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top