ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ACMECS លើកទី៨


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនThaiBev Charoen Sirivadhanabhakdi 

នាព្រឹកថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៨ នៅទីក្រុងបាងកក​ប្រទេស​ថៃ​បានប្រារព្ធឡើងសន្និសីទជាន់​ខ្ពស់ យុទ្ធសាស្ត្រ​សហប្រតិបត្តិការអាយ៉េយ៉ាវាឌី-ចៅ​ប្រ៉ារា-មេគង្គលើកទី៨ (​ACMECS) ដោយមាន​ការចូល​រួមរបស់​ថ្នាក់ដឹក​នាំប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិង​វៀតណាម។ គណៈប្រតិភូវៀត​ណាម ចូលរួម​ក្នុងសន្និសីទ​នេះដឹក​នាំដោយ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក​ Nguyen Xu​an Phuc។
 
អញ្ជើ​ញថ្លែងមតិក្នុងសន្និសីទនេះ នាយ​ករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan Phuc បាន​លើកឡើង​នូវ​ដំណោះស្រាយ​មួយចំនួន​ សំដៅលើកកម្ពស់ប្រសិទ្ធភា​ពនៃកិច្ចសហប្រតិប​ត្តិការ ACMECS។ នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើរ ច​ង់ឲ្យកិច្ចសហប្រតិបត្តិការ ​ACMECS ដើរតួនាទីផ្ទាល់ជាង និង​ក្លាយទៅ​ជាផ្នែក​មួយមិន​អាចខ្វះបាន​ក្នុងដំណើរការបង្កើតសហគ​មន៍អាស៊ាន តាមរយៈការអនុ​វត្តផែនការមេ​ ACMECS​ ជាមួយ​នឹងទស្សនៈ​វិស័យសហគមន៍​អាស៊ាន២០២៥ ផែនការមេស្តី​ពីការតភ្ជាប់អាស៊ាន រួមទាំង​កម្មវិធី​សហប្រតិបត្តិ​ការដទៃ​ទៀតរបស់​អាស៊ាន។
 
បន្ទាប់មកទៀត នា​ពេលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨​ នាយករដ្ឋមន្ត្រី លោក Ngu​yen Xuan Phuc អញ្ជើញ​ចូលរួម​សន្និសីទជាន់​ខ្ពស់កិច្ចសហប្រតិបត្តិកា​រកម្ពុជា ​- ​ឡាវ- មីយ៉ាន់ម៉ា-វៀត​ណាម ​លើកទី៩ (CLMV​9)​។ សន្និសីទ​នេះត្រូវបាន​រៀបចំឡើង​ក្រោមប្រធានបទ ​“ដើម្បីការ​ធ្វើសមាហរណកម្ម​និង​តភ្ជាប់​យ៉ាងស៊ីជម្រៅ​ជាង​ទៀត​”៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​
 


top