ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន

ទទួលតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីឡើង។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន 

ព្រះចៅអធិរាជជប៉ុន Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការ នាថ្ងៃទី២២ ខែតុលា នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិនិងមេដឹកនាំព្រមទាំងអ្នកតំណាងចំនួន ១៨៦ ប្រទេស។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍អន្តរជាតិ ដែលមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមកដែលជប៉ុនរៀបចំឡើង ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស។

ពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ត្រូវបានធ្វើឡើង នៅម៉ោង ១៖០០នាទីរសៀលនេះ (ម៉ោងនៅទីក្រុងតូក្យូ) ដោយគ្រងនូវសម្លៀកបំពាក់ប្រពៃណីអធិរាជជប៉ុន។ ក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិព្រះចៅអធិរាជប៉ុនបានស្បថថា ធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញដោយបំពេញនូវទំនួលខុសត្រូវរបស់ព្រះអង្គដែលជានិមិត្តរូបរបស់ប្រទេសជាតិនិងសាមគ្គីភាពរបស់ប្រជាជនជប៉ុនទាំងមូល។ ការដែលលោកនាយករដ្ឋ​មន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុនបានបង្ហាញថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាង វៀត​ណាម​និងជប៉ុន ដែលត្រូវបានរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលជប៉ុនវាយតម្លៃខ្ពស់និងមានអត្ថន័យសំខាន់ៗសម្រាប់​ការពង្រឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជារឹតបន្តឹងទំនាក់ទំ​នង​ល្អរវាងវៀតណាមនិងរាជវង្សជប៉ុនផងដែរ។

គួរជម្រាបថា ព្រះចៅអធិរាជ Naruhito មានព្រះជន្ម ៥៩វស្សា បានឡើងស្នងរាជសម្បត្តិ បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ Akihito ដែលមានព្រះជន្មាយុ ៨៥ ព្រះវស្សានិងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top