ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធន៍វិហារធ្វើសក្ការបូជាយុទ្ធជនលពី Nui Que - Anh Linh Dai


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធន៍វិហារធ្វើសក្ការបូជាយុទ្ធជនលពី Nui Que - Anh Linh Dai 
 

នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរំលឹកអំពីការប្រយុទ្ធនៅ Nui Que កាលពីខែឧសភា ឆ្នាំ​១៩៦៥ - ជាទីកន្លែង ដែលយុទ្ធជនរំដោះវ័យក្មេងបានពលីជីវិតយ៉ាងវីរភាព។
 
នាព្រឹក​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅ ឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam បានប្រ​ព្រឹត្តិ​ទៅ​ពិធី​សម្ពោធន៍​វិហា​រ​សក្ការបូជាយុទ្ធជនពលី Nui Que - Anh Linh Dai។
 
អញ្ជើញថ្លែង​នៅទីនេះ  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរំលឹកអំពីការប្រយុទ្ធនៅ Nui Que កាលពី​ខែឧសភា ឆ្នាំ ១៩៦៥ - ជាទីកន្លែង ដែលយុទ្ធជនរំដោះវ័យក្មេងបានពលីជីវិតយ៉ាងវីរភាព។ វិហារធ្វើ​សក្ការ​បូជាយុទ្ធជនពលីជីវិត Nui Que - Anh Linh Dai មិនត្រឹមតែជាទីកន្លែងឧទ្ទិសដល់ វិញ្ញណក្ខន្ធ​យុទ្ធ​ជន​ពលី​ប៉ុណ្ណោះ​ទេ ថែមទាំងជាទីកន្លែងអប់រំប្រពៃណីស្នេហារជាតិសម្រាប់ជំនាន់វ័យក្មេង និងរួមចំណែក​ពង្រឹង​ផែន​មហា​សាមគ្គីប្រជាជនទាំងមូល ស្នារតី " ប្រទេសវៀតណាមតែមួយ ប្រជាជនវៀតណាមតែមួយ” ។ លោក នាយករដ្ឋ​មន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 
“ការអប់រំ​ប្រពៃណី ជាពិសេសសម្រាប់ជំនាន់វ័យក្មេងក្រោយៗ ត្រូវបានអះអាងតាមរយៈ រឿងរ៉ាវ កេរ្តិ៍ដំណែល និងទីកន្លែង​ល្បីៗ ដែលក្នុងនោះមាន កេរ្តិ៍ដំណែល Nui Que។ ប្រការនេះ​ក៏បាន​សរឲ្យ​ឃើញ​នូវ​ស្មារតី​សាម​គ្គីគ្នា​របស់​​ប្រជាជាតិ​វៀតណាម។ ប្រទេសជាតិយើង ប្រជាជនយើងត្រូវបានរំដោះ គឺមិនត្រឹមអាស្រ័យ​ដោយ​មាន​ការ​ពលី​​ជិវិត​របស់យុទ្ធជននៅទីនេះប៉ុណ្ណោះទេ ថែមទាំងយុទ្ធជនមកពីភាគខាងជើង មកប្រយុទ្ធ និងពលីជីវិត​នៅ​ទី​នេះទៀតផង។ យើងសង្ឃឹមថា នេះគឺជាសំណង់ដ៏សំខាន់ ប្រកបដោយគុណភាពខ្ពស់ ដើម្បីបន្តពង្រីក​ប្រពៃណី​បដិវត្តដ៏អង់អាចក្លាហាន រក្សាប្រពៃណីដ៏ថ្លៃថ្នូ របស់យុទ្ធជនពលីជីវិត ដើម្បីការពារឯករាជ្យ សេរីភាព​របស់​មាតុ​ភូមិ”៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​
 


top