ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ មកដល់ទីក្រុងសៀងហៃចាប់ផ្ដើមដំណើរទស្សនកិច្ចនៃការចូលរួមពិព័រណ៍ CIIE ២០១៨

នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានមកដល់ទីក្រុងសៀងហៃ ចាប់ផ្តើមកម្មវិធីនៃការចូលរួមពិព័រណ៍នាំចូលអន្ដរជាតិចិន (CIIE 2018) ជាលើកដំបូង ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែវិច្ឆិកា។

 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងសៀងហៃ
នៃប្រទេសចិន ចាប់ផ្តើមចូលរួមពិព័រណនាំចូលអន្តរជាតិចិន ២០១៨

ពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូត្រូវបានប្រារព្ធយ៉ាង​មហោឡារិកនៅព្រលានយន្តហោះអន្តរជាតិ Hong Qiao។

ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅព្រលានយន្តហោះ Hong Qiao   ពីសំណាក់ចិនមានវត្តមានអភិបាលរងទីក្រុងសៀងហៃ; ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។ ពីសំណាក់ភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi និងអគ្គកុងស៊ុលវៀតណាម ប្រចាំទីក្រុងសៀងហៃ លោក Ninh Thanh Cong។

តាមរបៀបវារៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping;  ជួបសន្ទនាជាមួយអភិបាលក្រុងសៀងហៃ;  ចូលរួមក្នុងពិធីបើកពិព័រណ៍នាំចូលអន្ដរជាតិចិនលើកទី ១ និងចូលរួមវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ Hong Qiao  ព្រមទាំងទទួលជួបជាមួយសហគ្រាសចិនដ៏ធំមួយចំនួនផងដែរ។

នេះជាលើកដំបូងដែលពិព័រណ៍នាំចូលអន្តរជាតិចិនត្រូវបានរៀបចំឡើង នៅប្រទេសចិន ដោយមានការចូលរួមរបស់សហគ្រាសជាង ៣ ពាន់ មកពីប្រទេសនិងតំបន់ដែនដីជាង ១៣០។ រួមជាមួយការផ្សព្វផ្សាយពាណិជ្ជសញ្ញា និងរូបភាពសហគ្រាសវៀតណាមទៅកាន់ទីផ្សារចិន និងទីផ្សារមួយចំនួនទូទាំងពិភពលោកមក នេះក៏ជាឱកាសសម្រាប់សហគ្រិនវៀតណាមស្វែងរកទីផ្សារ និងពង្រីកអាជីវកម្ម រួមទាំងពន្លឿនការកសាងបណ្តាញនាំចេញ​អោយមានស្ថិរភាពនៅទីផ្សារចិនតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top