ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ធ្វើជាសាក្សី ​ក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នាស្ដីពី​កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សាររវាងវៀតណាម និងចិន


 ទិដ្ឋភាពនៃពីធីចុះហត្ថលេខា
 

 នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​នា​នា​របស់​វៀត​ណាម និងចិនបានចូលរួមពិរីរំលឹកខួបលើកទី ៥ ទិវាក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើង​ហោះហើរ​ទៅកាន់​ប្រទេសចិន។
 
ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចចូលរួមវេទិកាជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ " ខ្សែក្រវ៉ាត់ - ផ្លូវ" លើកទី ២ នៅទីក្រុងប៉េកាំង​ប្រទេសចិននោះ នារលៀលថ្ងៃទី ២៥ ខែមេសានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់​គ្នាស្ដី​ពីកិច្ច​សហប្រតិ​បត្តិការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ការប្រើប្រាស់ចំណីអាហារ កសិផល ទឹកដោះគោ និងរាល់ផលិតផល​ធ្វើពីទឹក​ដោះគោ​អនាម័យ​ សរីរាង្គរវាងសម្ព័ន្ធក្រុមហ៊ុន TH ជាំមួយដៃគូ Wuxi Jinqiao International Food City- អង្គភាពដែលមាន​កម្មសិទ្ធិ មជ្ឈមណ្ឌលទំនិញដ៏ធំបំផុតរបស់ប្រទេសចិន។
 
ពិធីចុះហត្ថលេខារវាង​សម្ព័ន្ធក្រុមហ៊ុន TH និងដៃគូចិន គឺជាការបោះជំហានជាក់ស្ដែងមួយ ក្នុងគោលការណ៍​សហប្រតិ​បត្តិការ​ពាណិជ្ជកម្មរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងទាញយកឱកាសពង្រីកទីផ្សារ នៅ​ពេលពិធីសារស្តីពីការ នាំចេញផលិតផលទឹក​ដោះគោរបស់​វៀត​ណាម​ទៅកាន់​ទីផ្សារ​ចិន​ត្រូវបាន​ចុះហត្ថ​លេខាជា​ផ្លូវការ​។
 
នារសៀលថ្ងៃដដែល នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​នានា​របស់​​វៀតណា​ម និងចិនបានចូលរួមពិរីរំលឹកខួបលើកទី ៥ ទិវាក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើង​ហោះហើរ​ទៅកាន់​ប្រទេសចិន។
 
អញ្ជើញ​ថ្លែងនៅទីនេះ រដ្ឋមន្ត្រីក្រសួងចរចរណ៍ និងដឹកជញ្ជូនវៀត ណាម លោក Nguyen Van The បាន​ឲ្យដឹង​ថា៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនអ្នកដំណើរលើវិស័យអាកាសចរណ៍របស់វៀតណាមបានកើនឡើង ២០ % ក្នុង​នោះក្រុមហ៊ុន VietJet គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឯកជន ដែលបានធ្វើសកម្មភាព​ប្រកបដោយ​ជោគ​ជ័យ។ ថ្នាក់ដឹកនាំ Vietjet បានឲ្យដឹងថា Vietjet មិនត្រឹមតែជំរុញ​ការអភិវឌ្ឍ​ផ្នែកអាកាស​ចរណ៍វៀត​ណាម​ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាព និងផលិតផលរបស់វៀតណាម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទៀតផ​ង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top