ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅទស្សនានៅកងពលលេខ១៦នៅខេត្ត Binh Phuoc


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

 ក្នុង​ឱកាសនៃដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Phuoc នាព្រឹកថ្ងៃទី២០ ខែសីហា នាយក​រដ្ឋ​មន្ត្រី​វៀត​​ណាម​លោក Nguyen Xuan Phuc បានអញ្ជើញ​ទៅសាកសួរ​សុខទុក្ខ​និងជួប​សំណេះសំណាល​ជាមួយ​កម្មាភិ​បាល​ យុទ្ធជនកងពលលេខ១៦ ​(នៃក្រសួងការពារប្រទេសវៀតណាម​) ដែល​ជា​អង្គភាព​កំពុង​អនុវត្ត​ភារ​កិច្ច​​​" កង​​ទ័ពចូលរួមការអភិវឌ្ឍសេ​ដ្ឋកិច្ច - សង្គម;  ពង្រឹងវិស័យការពារ-​សន្តិសុខក្នុងតំបន់យុទ្ធសាស្រ្ត "​នៃខេត្ត​ទាំង​​បីគឺ​ Binh Phuoc, Dak N​ong ​និង Dak Lak ។
 
នៅទី​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល យុទ្ធ ជន កងពលលេខ១៦ ឲ្យ​បន្ត​ពង្រីក​នូវតួនាទី​ជាសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត និងអា​ជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវភារកិច្ចអភិ វឌ្ឍន៍សេដ្ឋកិច្ច- ​សង្គម​ដោយផ្សារ​ភ្ជាប់​ជាមួយ​កិច្ចការ​ពារសន្តិសុខ​នៅក្នុងតំ​បន់។​ ជាពិសេសអង្គភាពនេះគួរតែបង្កើ​តចំណុចភ្លឺតាមរយៈការកសាងទំនុកទុកចិត្តក្នុ​ងប្រ ជាជន​ទូទាំង​ខេត្ត ដើ​ម្បីមា​នការទទួលខុសត្រូវក្នុងការករ្សាព្រំ​ដែនសន្តិភាព មិត្ត ភា​ពផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top