ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita
 

នារសៀល​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានីលោកស្រី Monica Gheorghita ដែលកំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការដែល ក្រសួង​ការបរ​ទេសរូម៉ានីបានសហការយ៉ាងល្អជាមួយភាគីវៀត ណាម ដើម្បីរៀបចំនូវដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​ទៅកាន់​រូម៉ានីរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc នាពេលកន្លងទៅ។ លោកនាយ​ករដ្ឋ​មន្ត្រីវៀត​ ណាម បានស្វាគមន៍ក្រសួងការបរទេសនិងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរដែលបានអ​នុវត្តជា​ក់ស្តែងនូវវិធានការជាច្រើន​ ដើម្បីបញ្ជាក់នូវលទ្ធ​ផលទទួលបាន​ពីដំណើរ​ទស្សន​កិច្ច​នៅរូម៉ានី​របស់​នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc ក្នុងនោះមាន​កិច្ចព្រមព្រៀង​សហប្រតិ​បត្តិការ​មួយ​ចំនួន​ដែលភា​គីទាំងពីរ​បាន​ចុះហត្ថលេខា។ វៀតណាមចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយរូម៉ានីក្នុងគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពា​ណិជ្ជកម្ម វិនិយោគនិងវិស័យជាច្រើនទៀត។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណ​រ​គុណ​ចំពោះ​រូម៉ានីដែលបានប្តេជ្ញាចិត្តក្នុងការគាំទ្រ វៀតណាមនិងសហភាពអឺរ៉ុប ចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត ណាម - EU (EVFTA) យ៉ាងឆាប់ៗ ហើយសង្ឃឹមថា សហភាព​អឺរ៉ុប​នឹង​ផ្តល់​សច្ចា​ប័ន​លើកិ​ច្ចព្រ​ម​ព្រៀងនេះក្នុងរយៈពេលនៃអាណត្តិកាន់ដំណែងជាប្រធាន EU របស់រ៉ូម៉ានីលើកនេះតែម្តង។ លោ​ក​នាយ​ក​រដ្ឋ​មន្រ្តីបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម ដែលជាទិស​ដៅស​ហប្រតិបត្តិការ​ដ៏មា​នស​ក្តានុពល​របស់​ប្រទេសទាំងពីរផងដែរ។
 
ចំណែកឯរដ្ឋលេខាធិ​ការ ក្រសួងការបរទេសរ៉ូម៉ានី លោកស្រី លោកស្រី Monica Gheorghita បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាលរូម៉ានី​ចង់ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​មិត្តភាព ​ជាមួយវៀ​ត​ណាម​លើវិស័យ​ជាច្រើន។ ​មិន​ត្រឹម​តែក្នុង​ក្របខ័ណ្ឌនរដ្ឋាភិ​បាលប៉ុណ្ណោះទេ រូម៉ានីថែមទាំងច​ង់ជំរុញកិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដាអង្គភាព​អាជីវក​​ម្មនៃប្រទេសទាំងពីរលើវិស័យជាច្រើនទៀតផង។ រដ្ឋលេខាធិការក្រសួងបរទេសរ៉ូម៉ានីលោកស្រី Monica Gheorghita បានមានប្រសាសន៍បន្តថា លោកស្រី​បានអញ្ជើញទៅទស្សនា​មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលធន​ធានមនុស្ស របស់វៀតណាមដើម្បីនាំពល​ករទៅកាន់ទ្វីប​អឺរ៉ុបហើយ​នេះគឺជា​វិស័យដែល​រូម៉ានីចង់​ជំរុញកិច្ច​សហប្រតិ​បត្តិការ​ជាមួយ​វៀតណាម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top