នាយប់ថ្ងៃទី ២១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី(Mark Carney)។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney)។ រូបថត៖ VNA
នៅក្នុងកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលចាត់ទុកកាណាដាជាដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវអាទិភាពជាក់លាក់មួយចំនួន ដូចជា៖ កាណាដាបន្តបើកចំហទីផ្សារសម្រាប់ទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្ម រុក្ខប្រមាញ់ និងជលផល; លើកទឹកចិត្តសហគ្រាសកាណាដាឱ្យបង្កើនការវិនិយោគលើគម្រោងសំខាន់ៗក្នុងវិស័យថាមពល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំនៅវៀតណាម; បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ការគណនាកង់ទិច និងសេមីកុងដុកទ័រ។ល។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់ជួរមុខរបស់កាណាដានៅក្នុងតំបន់អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកក៏បានសម្តែងនូវបំណងចង់ឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញផលប្រយោជន៍រួមក្នុងវិស័យដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ថាមពល អាកាសចរណ៍ កសិកម្ម សុវត្ថិភាពចំណីអាហារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់។ល។ ទន្ទឹមនឹងនោះ ជំរុញលទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ៕