ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ បំពេញសេចក្តីសម្រេចចិត្តស្តីពីការគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្ម មុនថ្ងៃទី ៥ ឧសភា

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៦ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការរៀបចំការចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាព ស្ថិរភាព និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ Lai Hoa/VOV

ថ្លែងក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឲ្យម្ចាស់ការគណនាជម្រើសនៃចរចាពន្ធគយជាមួយសហរដ្ឋអាមេរិកក្នុងស្មារតី ផលប្រយោជន៍សុខដុម ហានិភ័យចែករំលែក”; រៀបចំឯកសារចរចាដោយប្រុងប្រយ័ត្ន ដោយផ្តោតលើជម្រើសនៃ កិច្ចព្រមព្រៀងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក។ នាពេលខាងមុខ ក្តាប់ជាប់ស្ថានភាពថ្មីដើម្បីឆ្លើយតបយ៉ាងរហ័ស ទាន់ពេលវេលា និងអាចធ្វើទៅបាន ដោយផ្អែកលើមុខងារ ភារកិច្ច និងសិទ្ធិដែលត្រូវបានប្រគល់ជូន៖ បណ្តាក្រសួងនិងផ្នែក ត្រូវម្ចាស់ការ ក្តាប់ជាប់ស្ថានភាពពាក់ព័ន្ធនឹងភារកិច្ចនិងសមត្ថកិច្ច ដើម្បីដោះស្រាយទៅតាមសមត្ថកិច្ចរបស់ខ្លួន។ បើលើសពីសមត្ថកិច្ច ត្រូវតែរាយការណ៍។ ទីពីរ ម្ចាស់ការអញ្ជើញដៃគូអាមេរិកមកចរចា និងម្ចាស់ការទៅកាន់សហរដ្ឋអាមេរិក ធ្វើការជាមួយដៃគូ ដើម្បីសម្រេចបាននូវគោលដៅទាក់ទងនឹងពន្ធគយ និងតុល្យភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ពន្យល់ឲ្យដៃគូអំពីបញ្ហាកង្វល់ដែលយើងបាននិងកំពុងធ្វើ

ទាក់ទិននឹងបញ្ហាកង្វល់របស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីបានស្នើធ្វើវិសោធនកម្មមូលដ្ឋានច្បាប់ បំពេញតម្រូវការរបស់ដៃគូ ដោយឈរលើមូលដ្ឋានធានាអធិបតេយ្យភាព ធានាការប្តេជ្ញាចិត្តអន្តរជាតិ និងសមស្របតាមច្បាប់របស់ភាគីទាំងពីរ។ ក្រៅពីនោះ ស្នើឲ្យសហរដ្ឋអាមេរិកដាក់ពន្ធគយបដិមានៅកម្រិតសូន្យ; ស្នើឲ្យអាមេរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ រួមចំណែកបង្កើតតុល្យភាពពាណិជ្ជកម្មវៀតណាម-អាមេរិកប្រកបដោយនិរន្តរភាព។ ស្នើឱ្យអាមេរិកដកការហ៊ុមព័ទ្ធបច្ចេកវិទ្យាខ្ពស់ និងការផ្ទេរបច្ចេកវិទ្យា ដោយបង្ហាញពីទំនួលខុសត្រូវរបស់អាមេរិកក្នុងស្មារតីគាំទ្រវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន និងសម្បូរណ៍រុងរឿង៕


top