ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ សម្ព័ន្ធក្រុមហ៊ុន Adidas រួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចវៀតណាម

សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាទីផ្សារធំបំផុតរបស់វៀតណាមនៅអឺរ៉ុប ដែលជាទីផ្សារនាំចេញធំជាងគេទី ៧ លើពិភពលោករបស់វៀតណាម និងជាច្រកទ្វារចូលដ៏សំខាន់សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារផ្សេងទៀតនៅអឺរ៉ុប។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Kasper Rorsted អគ្គនាយកក្រុមហ៊ុន Adidas Group (រូបថត៖ Duong Giang/TTXVN)  

នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយលោក Kasper Rorsted អគ្គនាយកក្រុមហ៊ុន Adidas Group (ក្រុមហ៊ុនឈានមុខគេនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងពិភពលោក) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាត់ទុកថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាទីផ្សារធំបំផុតរបស់វៀតណាមនៅអឺរ៉ុប ដែលជាទីផ្សារនាំចេញធំជាងគេទី ៧ លើពិភពលោករបស់វៀតណាម និងជាច្រកទ្វារចូលដ៏សំខាន់សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារផ្សេងទៀតនៅអឺរ៉ុប។ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍ផងដែរ។ លទ្ធផលទាំងនេះមានការរួមចំណែកជាវិជ្ជមានរបស់ក្រុមហ៊ុន Adidas Group រួមចំណែកក្នុងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-អាល្លឺម៉ង់កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាមួយផែនការរបស់ក្រុមហ៊ុន Adidas ក្នុងការបើកទូលាយផលិតកម្ម និងអាជីវកម្ម ក៏ដូចជាចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជំនាញវិជ្ជាជីវៈសម្រាប់ពលករវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានបំណង់ចង់ឲ្យក្រុមហ៊ុន Adidas Group បញ្ចុះបញ្ចូលសភានៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាម និង EU (EVIPA) ឱ្យបានឆាប់បំផុត។

ចំណែកខ្លួនវិញ លោក Kasper Rorsted អគ្គនាយកក្រុមហ៊ុន Adidas Group បានឲ្យដឹងថា នាពេលខាងមុខ Adidas នឹងបន្តបើកទូលាយផលិតកម្ម អាជីវកម្ម  បង្កើតការងារបន្ថែមដល់កម្មករ  ដើម្បីឲ្យវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផលិតដ៏ធំរបស់ Adidas។ រូបលោកផ្ទាល់នឹងខិតខំប្រឹងប្រែង  ដើម្បីអនុវត្តន៍ក៏ដូចជាជំរុញឲ្យភាគីពាក់ព័ន្ធ ដើម្បីអនុវត្តរាល់សំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕


top