ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ រួមដៃគ្នាផ្សព្វផ្សាយស្មារតីគោរពច្បាប់ជាចម្បង

នាយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាសម្របសម្រួលមជ្ឈិមទទួលបន្ទុកការផ្សព្វផ្សាយ និងអប់រំច្បាប់ បានប្រារព្ធពិធីជួយជ្រោមជ្រែងទិវាច្បាប់វៀតណាមឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Le Thanh Long អញ្ជើញប្រគល់ប័ណ្ណសរសើរដល់បុគ្គលឆ្នើម (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការ៖ គោរពជាចម្បងនូវរដ្ឋធម្មនុញ្ញ និងច្បាប់ក្លាយជាស្តង់ដារនៃការប្រព្រឹត្តនៃកម្មវត្ថុទាំងអស់នៅក្នុងសង្គម។ តាមនោះ ត្រូវបន្តការឃោសនាច្បាប់ឡើងវិញ ដោយពាក្យស្លោកថា យកប្រជាពលរដ្ឋជាមជ្ឈភាព និងជាកម្មវត្ថុក្នុងដំណើរការបង្កើតច្បាប់។ ទន្ទឹមនឹងនោះ ពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តច្បាប់ ដោយធានាថា រាល់ការបំពានច្បាប់ពេលបានរកឃើញនឹងត្រូវដោះស្រាយភ្លាមៗ ប្រកបដោយភាពយុត្តិធម៌ តឹងរ៉ឹង  បើកចំហ និងតម្លាភាព។

ជួយជ្រោមជ្រែង ទិវាច្បាប់វៀតណាម យើងម្នាក់ៗត្រូវមានសកម្មភាពជាក់ស្តែង ពោលគឺ ត្រូវរូមដៃគ្នារីកសាយភាយស្មារតីគោរពច្បាប់ជាចម្បង រួមចំណែកដើម្បីនាំរដ្ឋធម្មនុញ និងច្បាប់ចាក់ឫសយ៉ាងពិតប្រាកដក្នុងស្មារតី និងសកម្មភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ អង្គភាពអាជីវកម្ម ទីភ្នាក់ងារ អង្គការ និងសង្គមទាំងមូល។ ខ្ញុំសង្ឃឹមថា ពលរដ្ឋវៀតណាមគ្រប់រូបមានស្មារតីគោរពច្បាប់ ដើម្បីកសាងសង្គមអរិយ្យធម៌ ប្រកបដោយសុជីវធម៌  សម្រេចបានយ៉ាងឆាប់ៗ នូវសេចក្តីប្រាថ្នាចង់នាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ វិបុលភាព ហើយប្រជាជនកាន់តែមានសេចក្តីសុខ។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការកោតសរសើរ និងផ្តល់រង្វាន់ដល់សមូហភាព និងបុគ្គលឆ្នើម បុគ្គលគំរូ អំពើល្អក្នុងការកសាងច្បាប់ ការអនុវត្ត និងការការពារច្បាប់៕


top