ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ មិនត្រឹមតែមានខែធ្វើសកម្មភាពសម្រាប់កុមារប៉ុណ្ណោះទេ ថែមទាំងតែងតែធ្វើសកម្មភាពសម្រាប់កុមារជានិច្ច

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងមិនត្រឹមតែមានសកម្មភាពមួយខែសម្រាប់កូនប៉ុណ្ណោះទេ ថែមទាំងត្រូវតែធ្វើសកម្មភាពដើម្បីកុមារជានិច្ច
  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិក្នុងពិធីបើកឲ្យដំណើរការខែសកម្មភាពសម្រាប់កុមារ និងបើករដូវក្តៅឆ្នាំ ២០២២ (រូបថត៖ Duong Giang/TTXVN)  

នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីបើកខែធ្វើសកម្មភាពសម្រាប់កុមារ និងបើករដូវក្ដៅឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមដៃគ្នាថែទាំ អប់រំ និងការពារកុមារ” នៅវិមានកុមារហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរដល់កុមារចំនួន ៧០០ នាក់ ដែលតំណាងឱ្យកុមារចំនួន ២៥ លាននាក់នៅទូទាំងប្រទេស ប្រកបដោយរដូវវិស្សមកាលមួយដ៏មានន័យ និងសប្បាយរីករាយបំផុត។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងមិនត្រឹមតែមានសកម្មភាពមួយខែសម្រាប់កូនប៉ុណ្ណោះទេ ថែមទាំងត្រូវតែធ្វើសកម្មភាពដើម្បីកុមារជានិច្ច៖

“ខ្ញុំចង់បញ្ជាក់ពីសសរស្តម្ភសំខាន់ចំនួន ៣ ដែលមានឥទ្ធិពលដល់ជីវភាពកុមារ នោះគឺគ្រួសារ-សាលារៀន-សង្គម។ សម្រាប់គ្រួសារ៖ គ្រួសារនីមួយៗគួរតែជា “ផ្ទះបៃតង” ដ៏សប្បាយរីករាយសម្រាប់កូនៗ ដែលមានទំនួលខុសត្រូវរបស់ឪពុកម្តាយក្នុងការចិញ្ចឹម និងបង្រៀនប្រដៅ។ សម្រាប់សាលា៖ ជាកន្លែងដែល “រាល់ថ្ងៃនៅសាលារៀនគឺជាសេចក្តីរីករាយ”។ នៅទីនោះ ប្អូនៗកុមារចាត់ទុកគ្រូបង្រៀនជាឪពុកម្តាយទីពីររបស់ពួកគេ តែងតែចែករំលែក និងបំពេញសេចក្តីប្រាថ្នានៃជីវភាព។ ខ្ញុំចង់និយាយដល់កន្សោមពាក្យ  “ទំនួលខុសត្រូវ និងសេចក្តីស្រឡាញ់ចំពោះកុមារ”។ នោះជាការទទួលខុសត្រូវរបស់ប្រទេសជាតិ ទីភ្នាក់ងារ ក្រសួង សាខា អង្គការ និងបុគ្គលនីមួយៗ ចំពោះកុមារ”។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តន៍យ៉ាងពេញលេញ និងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ស្តីពីកុមារ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ព្រមទាំងខ្លឹមសារ និងភារកិច្ចថែទាំ អប់រំ និងការពារកុមារ ក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ លើសពីនេះ ទៅទៀត លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងសមាគម ជាពិសេស សម្ព័ន្ធសមាគមនារី គឺដើម្បីឲ្យបង្កើតចេញគោលនយោបាយការពារ និងផ្គត់ផ្គង់កុមារ ដោយយកចិត្តទុកដាក់ចំពោះកុមារជនជាតិភាគតិច   កុមារនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ កុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាក៖

“យើងត្រូវតែធ្វើការជាមួយគ្នាដើម្បីឱ្យកុមារ ជាមនុស្សដំបូងគេទទួលបានលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ យើងប្តេជ្ញាសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍ទាំងរាងកាយ និងផ្លូវចិត្តរបស់កុមារ។ លោកប្រធានហូជីមិញ ធ្លាប់បានណែនាំថា៖ “ដើម្បីប្រយោជន៍រយៈពេល១០ឆ្នាំយើងដាំដើមឈើ - ដើម្បីប្រយោជន៍ មួយរយឆ្នាំយើងដាំដុះមនុស្ស”។ យ៉ាងណាមិញ គ្រួសារ សាលារៀន និងសង្គមតែងតែបំពេញទំនួលខុសត្រូវរបស់ខ្លួនចំពោះកុមារ។ ពោលគឺ កុមារម្នាក់ៗនឹងក្លាយជាពន្លកដែលផ្សព្វផ្សាយសេចក្តីស្រឡាញ់ សេចក្តីមេត្តា សេចក្តីក្លាហាន ប្រាជ្ញាឈ្លាសវៃ និងស្នេហាជាតិ ដើម្បីឱ្យប្រទេសវៀតណាមមានការអភិវឌ្ឍកាន់តែខ្លាំងក្លា ប្រកបដោយវិបុលភាព”៕


top