ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ninh Binh

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត បន្តជំរុញយ៉ាងខ្លាំងក្លានូវទំនៀមទម្លាប់នៃបដិវត្តន៍ប្រវត្តិសាស្ត្រ និងវប្បធម៌ អនុវត្តឱ្យបានខ្លាំងក្លានូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កម្មវិធីគោលដៅជាតិ ដើម្បីរក្សាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Ninh Binh អំពីលទ្ធផលការងារឆ្នាំ ២០២២ ទិសដៅ និងភារកិច្ចឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ (រូបថត៖ VGP/Nhat Bac)  

នាថ្ងៃទី ១៨ ខែវិច្ឆិកា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Ninh Binh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្គាល់រាល់លទ្ធផលដែលខេត្ត Ninh Binh សម្រេចបានក្នុងរយៈពេលកន្លងមក រួមចំណែកជាវិជ្ជមានដល់លទ្ធផលរួមរបស់ប្រទេសជាតិ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត បន្តជំរុញយ៉ាងខ្លាំងក្លានូវទំនៀមទម្លាប់នៃបដិវត្តន៍ប្រវត្តិសាស្ត្រ និងវប្បធម៌ អនុវត្តឱ្យបានខ្លាំងក្លានូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កម្មវិធីគោលដៅជាតិ ដើម្បីរក្សាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ មិនត្រូវតែបរានុម័ត ឬធ្វេសប្រហែសក្នុងការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ បន្តការច្នៃប្រឌិតយ៉ាងខ្លាំងក្លានូវគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្អែកលើការអនុវត្តវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយប្រមូលផ្តុំធនធានទាំងអស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច- សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនព្រមៗគ្នា ទំនើប តភ្ជាប់តំបន់ និងអន្តរតំបន់; អនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយលើ កំណែទម្រង់រដ្ឋបាល ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម៕


top