ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ

នៅម៉ោងប្រហែល ២៣:៣០ នាទីយប់ថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីសហរដ្ឋអាមេរិក ដោយបញ្ចប់ដំណើរទស្សនកិច្ចការនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN)។

ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបានជោគជ័យជាមួយនឹងសកម្មភាពជាង ៦០ រួមទាំងកិច្ចសហប្រតិ បត្តិការទ្វេភាគី និងពហុភាគីក្នុងកម្រិតផ្សេងៗគ្នា៖ កម្រិតតំបន់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឈានទៅដល់សកលលោកជាមួយអង្គការសហប្រជាជាតិ។ លើសពីនេះ ថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នអមគណៈប្រតិភូមានកិច្ចប្រជុំនិងជំនួបពិភាក្សាជាង ៤០ ជាមួយដៃគូសហរដ្ឋអាមេរិក និងអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ សន្តិសុខ និងឆ្លើយតបការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ច្នៃប្រឌិតជាដើម៕

top