ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចនៅឡាវ

នាយប់ថ្ងៃទី ១០ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ មករា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាកចេញពីទីក្រុងវៀងចន្ទន៍ បញ្ចប់ដំណើរទស្សនកិច្ចនៅឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ (រូបថត៖ Duong Giang/TTXVN)

ឆ្លើយតបនឹងបទសម្ភាសជាមួយអ្នកសារព័ត៌មានអំពីលទ្ធផល នៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានឲ្យដឹងថា៖ ថ្វីត្បិតតែមានរយៈពេលតែពីរថ្ងៃក៏ដោយ ប៉ុន្តែដំណើរទស្សនកិច្ចលើកនេះមានសកម្មភាពចម្រុះជិត ២០; បានរួមចំណែកជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ សកម្មភាពលេចធ្លោបំផុតជាសញ្ញាសម្គល់ដូចជា៖

ទីមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនងជាប្រចាំ និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ទាំងទ្វេភាគី និងពហុភាគី; អនុវត្តល្អរាល់យន្តការកិច្ចសហប្រតិបត្តិការ និងពិគ្រោះយោបល់ទ្វេភាគី។ ទីពីរ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងភាពបន្ទាន់របស់ក្រសួងស្ថាប័ន ភាគីទាំងពីរបានដោះស្រាយទាំងស្រុងនូវគម្រោងនៅសេសសល់ បង្កើតសន្ទុះសម្រាប់ដំណាក់កាលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីប្រកបដោយភាពស្វាហាប់ និងជាក់ស្តែងថែមទៀត។

ទី៣ ភាគីទាំងពីរមានការឯកភាពគ្នាខ្ពស់លើគោលនយោបាយ និងទិសដៅសម្រាប់គម្រោងយុទ្ធសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការតភ្ជាប់ថាមពល និងការបង្កើនការតភ្ជាប់អាជីវកម្ម ដើម្បីបើកយុគសម័យនៃកិច្ចសហប្រតិបត្តិការដែលមានទំនាក់ទំនងខ្ពស់រវាងសេដ្ឋកិច្ចទាំងពីរ។ ទី៤ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរ និងសម្របសម្រួលជាមួយកម្ពុជា ដើម្បីជំរុញគម្រោងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី បង្កើនទំនាក់ទំនងសេដ្ឋកិច្ច សមស្របនឹងទំនាក់ទំនងនយោបាយនិងការទូត។

ទី៥ ភាគីទាំងពីរបានសន្យាបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់៕


top