នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៦ ទិវាយុទ្ធ ជនពិការ យុទ្ធជនពលី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាន អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្ដាយវៀតណាម និងយុទ្ធជនជំងឺ យុទ្ធជនពិការនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ Nho Quan ខេត្ត Ninh Binh។ នេះជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានព្យាបាលនិងថែទាំយុទ្ធជនជំងឺ យុទ្ធជនពិការដ៏ធ្ងន់ធ្ងរលើទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រីសួរសុខទុក្ខវីរអ្នកម្តាយវៀតណាម។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែក ជាមួយការឈឺចាប់ និងការបាត់បង់ដែលវីរៈអ្នកម្តាយវៀតណាម និងបណ្ដាយុទ្ធជនជំងឺ យុទ្ធជនពិការកំពុងស៊ូទ្រាំ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល ៧៦ឆ្នាំកន្លងមក បក្សនិងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ដឹកនាំឲ្យបំពេញបានល្អនូវ ការងារតបស្នងសងគុណ; ចេញផ្សាយ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោល នយោបាយជាច្រើនចំពោះយុទ្ធជនពិការ យុទ្ធជនពលី និងអ្នកមានគុណូបការៈចំពោះ បដិវត្តន៍។ មុខសញ្ញាដែលទទួលបានផលពីគោលនយោបាយអនុគ្រោះត្រូវបានពង្រីក ដោយឥតឈប់ឈរ ហើយរបបអនុគ្រោះត្រូវបានពិនិត្យ កែលម្អ និងបំពេញបន្ថែមជា ជំហានៗផងដែរ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ ជំរុញយ៉ាងខ្លាំងនូវការងារ ថែទាំយុទ្ធជនជំងឺ យុទ្ធជនពិការ ក្រុមគ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈ ចំពោះបដិវត្តន៍; ពិនិត្យ ស្រាវជ្រាវ កែលម្អនិងអនុវត្តឲ្យបានល្អថែមទៀតនូវគោល នយោបាយ និងច្បាប់ចំពោះអ្នកមានគុណូបការៈ; កៀរគរធនធានសង្គមសម្រាប់ ការងារតបស្នងសងគុណ; ថែទាំជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់អ្នកមាន គុណូបការៈឲ្យកាន់តែប្រសើរឡើងៗ៕