ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សារៈមន្ទីរវិចិត្រសិល្បៈវៀតណាម​ខិតខំប្រឹងប្រែងក្នុង​ការរក្សានិងស្រាវជ្រាវវត្ថុបុរាណ​

 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាសារៈមន្ទីរវិចិត្រសិល្បៈវៀតណាម

 នារសៀល​ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយ​ករដ្ឋមន្ត្រីវៀតណាមលោក Ng​uyen Xuan Phuc បាន​អញ្ជើញទៅទស្សនា ការតាំងបង្ហាញស្នាដៃវិ​ចិត្រសិល្បៈ និងវត្ថុបុរាណដែលមានតម្លៃប្រ​វត្តិសាស្ត្រ ដោយ​មាន​ចំនួនជិត ២០ ពាន់​វត្ថុ នៃសារមន្ទីរវិចិត្រសិល្បៈ​វៀត​ណាម។
 
អញ្ជើញ​សំណេះសំណាលជាមួយ អ្នកគ្រប់គ្រង កម្មាភិបាល និងបុគ្គលិកនៃសារមន្ទីរ វិចិត្រសិល្បៈវៀត​ណាម នាយក​រដ្ឋ​មន្ត្រី​ លោក Nguyen Xuan ​Phuc បានកោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​អភិរក្ស​និង​ណែនាំ​​ដល់​សាធារណជនអំពីទ្រព្យសម្បត្តិជា​តិ ក៏ដូចជាវត្ថុបុរាណដ៏មាន​តម្លៃរបស់វិស័យវិចិត្រសិល្បៈវៀ​ត​ណាម។ លោក​​នាយក​រដ្ឋមន្រ្តីបានផ្តាំផ្ញើរដល់បុគ្គលិកនៃ​សារមន្ទីរឲ្យខិតខំប្រឹងប្រែង​បន្ថែមទៀត​ក្នុងវិជ្ជាជីវៈ ជាពិសេស​​​គឺបង្កើន​កិច្ចសហប្រតិបត្តិការនិងការ​ផ្លាស់ប្តូរដើម្បីរួមចំណែកដ៏សំ​ខានក្នុងការ​ផ្សព្វ​ផ្សាយ អំពី​វិស័យ​វិចិត្រ​​សិល្បៈ​និយាយដោយឡែកនិងសិល្បៈទូទៅ​នៃប្រទេសវៀត ណាមនិយាយរួ​ម។ នា​ឱកាស​នេះដែរ​នាយក​រដ្ឋមន្ត្រី​​វៀតណាម លោក Nguyen Xuan Phuc បានទៅទស្សនា​ពិព័រណ៍​គំនូរ​ប្រេង​របស់​វិចិត្រក​រ​ដ៏ល្បីឈ្មោះ​មួយ​ចំនួន​​ទាំងក្នុងនិងក្រៅប្រ​ទេស ដែលរៀបចំឡើងដោយសារៈមន្ទីរវិចិត្រ​សិល្បៈវៀត​​ណាម៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top