ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ផ្តោតលើការផ្លាស់ប្តូរថ្មីយន្តការគ្រប់គ្រងពីត្រីមាសទី១នៃឆ្នាំ២០១៩

នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលវៀត ណាមបានបើកកិច្ចប្រជុំសាមញ្ញមួយ ដើម្បីវាយតំលៃនូវស្ថាន ភាពសេដ្ឋកិច្ច-សង្គមនៅក្នុងខែមករានិងពិនិត្យមើល ការត្រៀមរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯក ស័កជូនប្រជាជន។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

ក្នុងសន្ទរកថាបើកសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងក្តីសោមនស្សចំពោះបរិយាកាសសប្បាយរីករាយនិងការត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ដែលកំពុងប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់របស់ប្រជាជនទូទាំងប្រទេស។

អញ្ជើញវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ នៅក្នុងខែមករានេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា គឺនៅបន្តនិន្នាការដ៏ល្អនៃឆ្នាំ ២០១៨ ផងដែរ។ ពោលគឺ CPI  បានកើនឡើង ០,១%  ការទាក់ទាញ FDI នៅតែមានការអភិវឌ្ឍន៍ល្អ។ ទុនវិនិយោគពីថវិការដ្ឋបានកើនឡើង ៨,៥% សម្រេចបាន ៥,៥៦% នៃផែនការសម្រាប់ឆ្នាំ ២០១៩។

នាយករដ្ឋមន្រ្តីក៏បានឲ្យដឹងថែមទៀតថា នៅក្នុងខែមករានេះ ការនាំចេញទូទាំងប្រ ទេសទទួលបានជាង ពីរពាន់លានដុល្លារ ប៉ុន្តែការនាំចូលគឺទទួលបានចំនួន ២០,៨ ពាន់លានដុល្លារ ដោយសារតែតម្រូវការទំនិញសម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិគឺខ្ពស់ជាង ពោលគឺមានការនាំចូលហួសកម្រិត។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យសមាជិកនៃរដ្ឋាភិបាលផ្តោតលើការច្នៃប្រឌិតក្នុងការគ្រប់គ្រង។ ជាពិសេស  ក្រសួង - ស្ថាប័នពាក់ព័ន្ធត្រូវឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពតម្លៃទីផ្សារ ដើម្បី​មានវិធានការគ្រប់គ្រងនិងចាត់ចែងឲ្យបានសមស្រប។ យ៉ាងណាមិញគឺខិតខំប្រឹងប្រែងធានាឲ្យប្រជាជនទាំងអស់ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយសេចក្តីសុខ សុភមង្គលនិងកក់ក្តៅបំផុត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top