នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនៅបន្តជាកម្លាំងចលករសម្រាប់ទំនាក់ទំនងនៃ ប្រទេសទាំងពីរ ខណៈដែលពាណិជ្ជកម្មទ្វេភាគី កើនពី៣៦ពាន់លានដុល្លារកាលពី ឆ្នាំ២០១៤ដែលលោកទើបទទួលដំណែងជាឯកអគ្គរដ្ឋទូត ឡើង៥០ពាន់លានដុល្លា នាបច្ចុប្បន្ន។ អបអរសាទរនូវដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេ រិកលោក Donald Trump នាពេលខាងមុខនោះ លោក Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ ចំពោះការដែលលោកឯកអគ្គរដ្ឋទូតបានរួមចំណែកលើកកំពស់ទំនាក់ ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បង្កើតគ្រឹះស្ថានដើម្បីនាំទំនាក់ទំនងដៃគូលើគ្រប់ វិស័យវៀតណាម-អាមេរិកឲ្យកាន់តែស៊ីជម្រៅ ថែមទៀតនាពេលខាងមុខ ដោយឈរ លើមូលដ្ឋានគោរពរបបនយោបាយរបស់គ្នាទៅវិញទៅមក។
រីឯខ្លួនវិញ លោក Ted Osius សង្ឃឹមថា ដំណើរទស្សនកិច្ចវៀត ណាមនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម