ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅ​សួរសុខទុក្ខ​និង​លើកទឹក​ចិត្តប្រជាកសិករ​នៅ​ខេត្ត​ Nam Dinh​


 នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងជំនួបជាមួួយថ្នាក់ដឹកនាំស្រុក Hai Hau.

នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​​២០១៨ (ពោលគឺថ្ងៃទី៦នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធ ស័ក ២០១៨)ជាថ្ងៃ​ធ្វើការ​ដំបូង​ បន្ទាប់​ពីរដូវ​កាលសម្រាក​បុណ្យ​ចូលឆ្នាំថ្មី នាយករដ្ឋមន្ត្រី ​លោក​ Nguye​n Xuan Phuc បានអញ្ជើញ​ទៅទស្ស​នា​រូបសណ្ឋាន​ផលិតកម្ម លើកទឹ​ក ចិត្តប្រជាកសិករនិងបំ​ផុសចលនាបុ​ណ្យតេត ដាំដើមឈើនៅស្រុ​ក Hai Hau ​ខេត្ត Nam D​in​h។
 
ក្នុងការជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំខេត្ត Nam​ Dinh និងស្រុក Hai Hau នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc មានបំណង​ថា ខេត្ត Nam Dinh នឹង ខិតខំប្រឹងប្រែង ដល់​ឆ្នាំ២០១៩សម្រេចបានគោល ​ដៅស្រុក​ ១០០%ជាស្រុកជនបទថ្មី ព្រមទាំងបំផុ​សចលនាកសាងស្រុក Hai H​au ឲ្យក្លាយទៅ​ជាស្រុក​ជន​បទ​គំរូរបស់​វៀត​ណាម​។
​ 
រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានសំណូ​មពរឲ្យបន្តបំផុសចលនា ប្រទេស ​ជាតិទាំង​មូល រួមដៃក​សាង​ជន​បទ​​ថ្មី ពីមជ្ឈឹមទៅដល់តំបន់ដោយរូ​បភាពសម្បូរបែប និងស​មស្រប់នឹង​លក្ខណៈជាក់ស្តែង។​
 
ក្នុងថ្ងៃដដែល នៅទីរួមស្រុ​ក Yen Dinh ស្រុក Hai Hau នាយករដ្ឋម​ន្ត្រី លោក Nguye​n Xuan Phuc អញ្ជើញបំផុស​ចលនា​បុណ្យតេត​ដាំដើមឈើរំ​លឹកគុណលោក ប្រធានហូជីមិញជារៀងរ​ហូត ក្នុងឱកាសដើមនិទាឃរដូវឆ្នាំច ​សំរឹទ្ធស័ក​ ២០១៨៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 


top