ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: សេចក្តីជឿជាក់ សេចក្តីប្រាថ្នាចង់ឈានឡើងគឺជាចំណុចដ៏ល្អសម្រាប់អភិវឌ្ឍន៍


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai (រូបថតៈ baotainguyenmoitruong.vn )
 

 នាព្រឹក​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង Yen Bai ខេត្ត Yen Bai នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen​ Xuan Phuc ប្រធានអនុគណៈកម្មការសេដ្ឋកិច្ច-សង្គមកិច្ច ទទួល​បន្ទុក​ត្រៀម​រៀប​ចំ​មហា​សន្និ​បា​ត​បក្ស​ទូទាំងប្រទេស លើកទី ១៣ បានអញ្ជើញជាអធិបតីនៃជំនួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹក​នាំសំ​ខា​ន់​ៗ​នៃ​ខេត្ត​ភាគ​ខាង​ជើង វៀតណាមចំនួន ៩ រួមទាំងខេត្ត Nghe An, Thanh Hoa និងហាណូយផងដែរ។
 
ថ្លែង​នៅក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលកន្លង មក ព្រមទាំង​ទទួល​ស្គាល់​នូវ​មតិយោបល់​របស់​ខេត្ត​និង​ក្រុងនីមួយៗ សម្រាប់ជាឯក សារដាក់ជូនមហាសន្និបាតបក្សនាពេលខាងមុខ។ អញ្ជើញលើក​ឡើង​នូវ​ទស្សន​វិស័យអភិវឌ្ឍន៍សម្រាប់តំបន់នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមាន​ប្រសាសន៍​ថា៖ “ត្រូវការការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងប្រកនដោយចីរភាព។ រួមជាមួយការអភិ វឌ្ឍន៍សេដ្ឋកិច្ច​-សង្គម​ រក្សាសន្តិសុខ ការពារជាតិ កសាងបក្សនោះ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមគឺជាភារកិច្ចដ៏សំខាន់។ ថ្វិត្បិត​តែដូច្នេះក៏ ដោយ ដំបូងបង្អស់ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើប្រជាជន ដោយលើកក​ម្ព​ស់​ជីវភាពរស់នៅរបស់ប្រជាជនពីព្រោះថា អត្រានៃភាពក្រីក្រក្នុងតំបន់នេះ ច្រើនជាង ១៧%។ ម្យ៉ាងវិ​ញ​ទៀត​  ត្រូវរក្សាបាននូវឯកភាពជាតិនិងអនុវត្តគោលនយោបាយជនជាតិភាគតិចផង។ មិនត្រឹមតែប៉ុណ្ណោះ ការរក្សា​សន្តិសុខសង្គម គឺជាបញ្ហាមួយដែលត្រូវដាក់ចេញសម្រាប់តំបន់ផងដែរ”។
 
លោក​នាយករដ្ឋមន្ត្រីក៏បានលើកឡើងថា តំបន់នានាគួរតែប្រើប្រាស់នូវឧត្តមភាពក្នុងតំបន់ ពោល​គឺត្រូវ​ប្រែក្លាយ​បញ្ហាប្រឈមទៅជាឱកាស ប្រែក្លាយភាពទន់ខ្សោយទៅជាឧត្តមភាពអភិវឌ្ឍ ដូចជាអត្ត​សញ្ញាណ​វប្បធ៌ម​ដ៏សម្បូបែ​ប ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ជាដើម។ លោកនាយករដ្ឋមន្រ្តីក៏បានចាត់ទុកថា ចាំបាច់ក្នុងការ​កសាង គោលនយោបាយជាក់លាក់ថ្មីៗ បង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិ វឌ្ឍសេដ្ឋកិច្ច តាម​រយៈប្រភពជំនួយអភិវឌ្ឍន៍ ODA និងប្រភពធនធានសង្គមផ្សេងទៀតផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top