
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម
នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Kathleen Wynne អភិបាលរដ្ឋ Ontario (ប្រទេសកាណាដា) នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះជាសក្ខីភាពរស់រវើកចំពោះទំនាក់ទំនងរវាងវៀតណាមនិងកាណាដា។
នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នាពេលខាងមុខនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបង្កើនពី១០-១៥ % ។ទន្ទឹម នឹងនោះ សហគ្រាសកាណាដានិយាយរួមនិងនៅរដ្ឋ Ontario និយាយដោយឡែក បង្កើនការវិនិយោគ នៅវៀតណាម។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់សហគ្រាសបរទេស ដែលក្នុងនោះមានសហគ្រាសកាណាដា វិនិយោគនៅវៀតណាម។
រីឯ លោកស្រី Kathleen Wynne បានអោយដឹងថា៖ រដ្ឋ Ontario ជារដ្ឋដើមដំបូងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាមនិងកាណាដា បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Justin Trudeau នៅវៀតណាមនាខែវិច្ឆិកាកន្លងទៅ។
នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CJ (កូរ៉េខាងត្បូង) លោក Sohn Kyung Shik ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម