
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារវិនិយោគ Goldman Sachs
នៅក្នុងការជួបជាមួយលោក Andrea Vella នាយកប្រតិបត្តិនិងជាប្រធានធនគារវិនិយោគ Goldman Sachs នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយតម្រូវការ អំពីទុនវិនិ យោគរយៈពេលវែងសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គឺធំធេងណាស់។ ដោយឈរលើមូលដ្ឋាននោះ លោក Nguyen Xuan Phuc មានបំណងថា Goldman Sachs នឹងសកម្មចូលរួមដំណើរការភាគហ៊ុនវូបនីយកម្ម អង្គភាពអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាម សន្យាបង្កើតស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាបង្ក លក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកធ្វើអាជីវកម្ម យ៉ាងងាយស្រួលនិងយូរអង្វែងនៅវៀតណាម ក្នុងនោះមាន Goldman Sachs។ រីឯខ្លួនវិញ លោក Andrea Vella បានឲ្យដឹងថា Goldman Sachs បាននិងកំពុង សកម្មចូលរួមការអំពាវនាវទុនវិនិយោគសម្រាប់បណ្តាគំរោងការណ៍មូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម