ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីនិងប្រធានាធិបតីហ្វីលីពីន


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី

ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១ នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាថ្ងៃទី១៤ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ។

នៅក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរុស្ស៊ី  លោក  Dmitry Medvedev ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បើកទូលាយការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបសន្ទនារវាងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte និងនាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងសហប្រតិបត្តិការសន្តិសុខលើសមុទ្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top