នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រួមជាមួយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងតំណាងក្រសួងស្ថាប័នមួយចំនួន បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំទាំង៤ខេត្តដែលរងផលប៉ះ ពាល់ដោយភ្លៀងទឹកជំនន់ នាពេលកន្លងទៅ នោះគឺខេត្ត Son La, Yen Bai, Hoa Binh និង Thanh Hoa។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តទាំង៤
នៅទីនេះ លោក Nguyen Xuan Phuc បានសូមឲ្យដក ពិសោធន៍យ៉ាងជ្រាលជ្រៅពីការងារព្យាករណ៍ដល់ការងារបង្ការប្រឆាំងនិងជំនះ ពុះពារ។ បញ្ហាចំពោះមុខគឺត្រូវប្រមូលផ្តុំរៀបចំកន្លែងស្នាក់នៅឲ្យប្រជាជននឹងនរ ធានាឲ្យសិស្សានុសិស្សទៅសាលា។ ជាពិសេស ថ្នាក់ដឹកនាំតំបន់ ត្រូវយកចិត្តទុក ដាក់ ថែទាំគ្រួសារដែលរង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បាត់បង់មនុស្សនិងបាតបង់ ផ្ទះល្បែង។
នៅក្នុងជំនួបធ្វើការ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានយល់ ព្រមជាមួយសំណើររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យរៀបចំសន្និសីទ បង្ការ ប្រឆាំងមហន្តរាយរបស់វៀតណាម សម្រាប់ឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម