ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នារសៀលថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០២០ នៅទីក្រុង Phu Ly ខេត្ត Ha Nam នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ទូលំទូលាយរបស់ខេត្ត Ha Nam ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែល​ក្នុង​នោះមានការទាក់ទាញទុនវិនិយោគយ៉ាងខ្លាំងក្លារបស់ខេត្ត ដោយមានគម្រោងជិត ១០០០ អភិវឌ្ឍន៍​ផ្លូវគមនាគមន៍ជនបទយ៉ាងខ្លាំងក្លា កសាងជនបទថ្មីប្រកបដោយលទ្ធផលខ្ពស់ ការងារសន្តិសុខ​សង្គមត្រូវ​បាន​យកចិត្តទុកដាក់។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាខេត្ត Ha Nam ចាំបាច់ត្រូវ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី ឲ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាខេត្ត Ha Nam ចាំ​បាច់ត្រូវអភិវឌ្ឍន៍កសិកម្មគ្នានជាតិគីមី កសិកម្មសរីរាង្គ និងកសិកម្មបច្ចេកវិទ្យាខ្ពស់ ហើយដល់ឆ្នាំ ២០២០ ខេត្ត​ត្រូវតែក្លាយជាខេត្តជនបទថ្មី​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top