ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern នាថ្ងៃទី១១ខែមិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋនូវវែលសេឡង់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
នេះជាដំណើរទស្សនកិច្ចនូវែលសេឡង់លើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រព្រឹត្តទៅក្នុងបរិបទដែលនូវែលសេឡង់មានបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយវៀតណាម បង្ហាញគោលនយោបាយគោរពតួនាទីនិងឋានៈរបស់វៀតណាមក្នុង តំបន់ ជាពិសេស តាមរយៈវៀតណាមដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនូវែលសេ ឡង់-អាស៊ានផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅនូវែលសេឡង់មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull និងចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែមីនា។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកនេះ ប្រទេសទាំងពីរនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីចំទៅឱកាសអបអរសាទរ ខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម