ព័ត៌មាន

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mishustin នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបង្ហាញថា ប្រទេសទាំងពីរគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តការពង្រឹង និងពង្រីកភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin។ (រូបថត៖ Reuters)

នាព្រឹកថ្ងៃទី ១៤ មករា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាម រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ ខែមករា តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ ទទួលស្វាគមន៍គណៈប្រតិភូនៅ អាកាសយានដ្ឋានអន្តរជាតិ Noi Bai មានរដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi; លោក ឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich និងមន្ត្រីមួយចំនួនមកពីស្ថានទូតរុស្ស៊ី ប្រចាំនៅវៀតណាម។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mishustin នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបង្ហាញថា ប្រទេសទាំងពីរគោរពទំនាក់ទំនងមិត្ត ភាពជាប្រពៃណី ហើយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តការពង្រឹង និងពង្រីកភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពគ្នាលើបញ្ហាសំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រសម្រាប់អនាគត កំណត់ កាន់តែច្បាស់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា រហូតដល់ការអប់រំ វប្បធម៌ និងការពារជាតិ សន្តិសុខផងដែរ៕

top