ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបញ្ជាឲ្យកសាងទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏ធំនៃប្រទេសទាំងមូល

បន្តកម្មវិធីការងារនៅទីក្រុង Da Nang នាថ្ងៃទី ២៦ មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh និងក្រុមការងារបានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang។
  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang។ (រូបថត៖ VOV)  
 

អញ្ជើញថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ហើយកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសំខាន់ៗដែលបក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនទីក្រុង Da Nang សម្រេចបាន ដែលរួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមនៃប្រទេសជាតិទាំងមូល ជាពិសេសក្នុងការងារបង្ការទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ ទាក់ទងនឹងទិសដៅអភិវឌ្ឍន៍ និងដំណោះស្រាយ ភារកិច្ចដែលត្រូវអនុវត្តនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានបញ្ជាយ៉ាងដូច្នេះថា៖

“ចាំបាច់ត្រូវបន្តពង្រីកយ៉ាងខ្លាំងនូវស្មារតីខ្លួនទីពឹងខ្លួន ម្ចាស់ការ ប្រែក្លាយការលំបាកទៅជាភាពងាយស្រួល ប្រែក្លាយអ្វីៗដែលមិនអាចទៅរួចទៅជាអាចធ្វើទៅបាន; ទាញយកប្រយោជន៍ពីសក្ដានុពល ភាពខុសប្លែក ប្រៀបខ្លាំង និងកាលានុវត្តភាពឲ្យមានប្រសិទ្ធភាព ឈានឡើងយ៉ាងខ្លាំងក្លាដោយកម្លាំងពលំផ្ទៃក្នុង រួមចំណែក កសាងសេដ្ឋកិច្ចជាតិឯករាជ្យនិងម្ចាស់ការ”។

ទាក់ទិននឹងភារកិច្ចជាក់លាក់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យទីក្រុង Da Nang បន្តអនុវត្តការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ ជាពិសេស ខិតខំកសាងទីក្រុង Da Nang ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏ធំនៃប្រទេសទាំងមូល និងជាប៉ូលកំណើននៃតំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្តាល - Tay Nguyen។ ដូច្នេះត្រូវតែបំពេញការងារផែនការមេឲ្យបានល្អ បង្កើតលំហអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕


top