ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្នើឱ្យពន្លឿនថែមទៀតការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣

នៅថ្ងៃទី១៥ ខែមីនា ខុទ្ទកាល័យរដ្ឋាភិបាលបានផ្សព្វផ្សាយការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្តីពី "ផែនការប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ឆ្នាំ ២០២២"។

 

  ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ប្រភព៖TTXVN)  

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាលផ្តោតការយកចិត្តទុកដាក់ ដឹកនាំបណ្តាខេត្ត-ក្រុងចំណុះមជ្ឈិម ពន្លឿនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមិនពន្យារពេលការទិញនិងចាក់វ៉ាក់សាំងសម្រាប់កុមារមានអាយុពី ៥-១២ឆ្នាំ យោងតាមសេចក្តីណែនាំមុននេះរបស់នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលត្រូវតាមដានយ៉ាងដិតដល់ នូវស្ថានការណ៍ អនុសាសន៍ និងបទពិសោធន៍អន្តរជាតិ ក្នុងការចាក់វ៉ាក់សាំងដូសទី ៤ ដើម្បីម្ចាស់ការដោះស្រាយបញ្ហាឲ្យបានភ្លាមៗ និងរាយការណ៍ជូននាយករដ្ឋមន្រ្តី អំពីបញ្ហាដែលហួសពីសមត្ថកិច្ចរបស់ខ្លួន។

ប្រសិនបើខ្វះវ៉ាក់សាំងនិងកើតមានឡើងផលវិបាក រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី៕


top