ព័ត៌មាន

នាយករដ្ឋមន្ត្រីនេប៉ាល់បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ


 នាយករដ្ឋមន្ត្រីនេប៉ាល់បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ (រូបថត៖TTXVN)
 

 លោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានថ្លែងសុន្ទរកថានៅក្នុងមហាពិធីវិសាខបូជាឆ្នាំ២០១៩; ជួប​សំណេះ​សំណាល​ជាមួយ​កម្មាភិបាល​ និ​ងសិក្ខាកាមនៃវិទ្យាស្ថាននយោបាយជាតិហូជី​មិញ; ចូល​រួម​កិច្ច​សន្ទនា​រធុរកិច្ច​រវាងវៀត​ណាម​- នេប៉ាល់។
 
នាព្រឹក​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Khadga Prasad Sharma Oli បាន បញ្ចប់​ដំណើរ​ទស្សន​កិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ ​លោក Nguyen Xuan Phuc ។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Khadga Prasad Sharma Oli បាន​ដាក់​កម្រង​ផ្កានៅ​វិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី;ដាក់កម្រងផ្កានៅវិមានតម្កល់សពលោកប្រធានហូជីមិញ; ជូបសវនាការ​ជាមួ​យប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋ​មន្ត្រី​នេប៉ាល់​ក៏បាន​ថ្លែងសុន្ទរកថានៅក្នុងមហាពិធីវិសាខបូជាឆ្នាំ២០១៩; ជួបសំណេះសំណាលជាមួយកម្មាភិបាល និងសិក្ខាកាមនៃ​វិទ្យាស្ថាននយោបាយជាតិហូជីមិញ; ចូលរួមកិច្ចសន្ទនារធុរកិច្ចរវាងវៀតណាម- នេប៉ាល់៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top