
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សទ័ពមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេចរបស់អគ្គនាយកដ្ឋានចារកិច្ចនៃក្រសួងការពារប្រទេសវៀតណាម។
នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សទ័ពមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមខ្លួន ជាស្រេចរបស់អគ្គនាយកដ្ឋានចារកិច្ចនៃក្រសួងការពារ ប្រទេសវៀតណាម។ ក្នុងការជួបសំណេះសំណាលជាមួយនាយទាហាន កម្មាភិបាល នៅទីនេះ លោក Nguyen Xuan Phuc បានលើកត្រដែតរាល់ឧបស័គ្គ និងការសាកល្បងសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិនាពេលខាងមុខ។ ឈរលើមូលដ្ឋាននោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យផ្នែកចារកិច្ចការពារប្រទេសវៀតណាម គប្បីម្ចាស់ការសកម្មកសាងផែនការ ភារកិច្ចដោយក្តាប់ជាប់នូវស្ថានភាព ជាក់ស្តែង រួមចំណែកសកម្មថែមទៀតទៅ ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម