ព័ត៌មាន

នាយករដ្ឋមន្ត្រីទៅទស្សនាមណ្ឌលស្វែងរកនិងជួយសង្គ្រោះលើដែនសមុទ្រវៀតណាមតំបន់ទី២នៅទីក្រុង Da Nang


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល ភ្នាក់ងារ អ្នកបច្ចេកទេសនៅមណ្ឌលស្វែងរកនិងជួយសង្គ្រោះលើដែនសមុទ្រវៀតណាមតំ បន់ទី២នៃទីក្រុង Da Nang

នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល ភ្នាក់ងារ  អ្នកបច្ចេកទេសនៅមណ្ឌលស្វែងរកនិងជួយសង្គ្រោះលើដែនសមុទ្រវៀតណាមតំបន់ទី២នៃទីក្រុង Da Nang។ នេះជាមូលដ្ឋានជួយសង្គោះមានសកម្មភាពគ្របដណ្តបលើដែន​សមុទ្រភាគកណ្តាលនិងទូទាំងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ លោក Nguyen Xuan Phuc បានទទួលស្គាល់និងលើកដំកើងចំពោះរាល់ស្នាដៃដ៏ល្អប្រសើររបស់មណ្ឌលនេះ ជាពិសេសគឺសកម្មភាពជួយសង្គោះលើសមុទ្រ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានយល់ព្រមចំពោះសំណើរបន្តស្រាវជ្រាវប្រភពកម្លាំងសម្រាប់ដំឡើងថ្មីនាវាជួយសង្គ្រោះមួយគ្រឿងសំដៅឆ្លើយតបទៅនឹងតម្រូវការនៃសកម្មភាព​ជួយសង្គ្រោះក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top