រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ Pham Kien/VNA)
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីថៃមួយរូបក្នុងរយៈពេល ១១ ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីត នាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha ក្នុងឆ្នាំ ២០១៤។ ដំណើរទស្សនកិច្ចរបស់ លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ធ្វើឡើងក្នុងបរិបទដែលទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិង ស៊ីជម្រៅលើគ្រប់វិស័យ។ វៀតណាម និងថៃក៏កំពុងឆ្ពោះទៅការប្រារព្ធខួប ៥០ឆ្នាំនៃ ទំនាក់ទំនងការទូត (១៩៧៦ - ២០២៦) ផងដែរ។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងមានជំនួបសំខាន់ៗជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ វៀតណាម។ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើ វិស័យមួយចំនួន។ ជាពិសេស នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នឹងអញ្ជើញធ្វើជាសហប្រធាន កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម ជាយន្តការមួយដែលមានឈ្មោះពិសេស ក្នុងបំណងបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ នេះ ជាលើកទី៤ហើយដែលភាគីទាំងពីរបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម បន្ទាប់ពីកិច្ចប្រជុំកាលពីឆ្នាំ២០០៤ ឆ្នាំ២០១២ និងឆ្នាំ២០១៥៕