ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ថ្នាក់ដឹកនាំទាំងពីរបានចូលរួមក្នុងពិធីប្រគល់ និងទទួល មណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត។
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin នៅថ្ងៃនេះ (២៨ កញ្ញា) បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា។ កម្ពុជាគឺជាគោលដៅនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Srettha Thavisin ចាប់តាំងពីពេលចូលកាន់តំណែង ខណៈដែលនាយករដ្ឋមន្ត្រីថៃក៏ជាថ្នាក់ដឹកនាំបរទេសដំបូង ដែលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីប្រទេសនេះមានរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ ខែកក្កដា។

ក្នុងជំនួបពិភាក្សានៅវិមានសន្តិភាព រាជធានីភ្នំពេញ (កម្ពុជា) នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមកទាំងទ្វេភាគី និងពហុភាគី។ បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានចូលរួមក្នុងពិធីប្រគល់ និងទទួល មណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត។ មណ្ឌលនេះត្រូវបានសាងសង់នៅ ខេត្តប៉ោយប៉ែតជាប់ព្រំដែនកម្ពុជាជាមួយនឹងថវិកាជាង២លាន៣០ម៉ឺនដុល្លារដែលជាជំនួយរបស់រដ្ឋាភិបាលថៃ៕


top