ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃចុះត្រួតពិនិត្យតំបន់ព្រំដែនជាប់កម្ពុជា

អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ Siripong Angkasakulkiat បានសង្កត់ ធ្ងន់ថា រដ្ឋាភិបាលផ្ដោតលើការធានាសន្តិសុខនៅតំបន់ព្រំដែន ហើយខិតខំស្តារសន្តិ ភាព និងស្ថិរភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

នាយករដ្ឋមន្ត្រីថៃក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា។ (ប្រភព៖ រដ្ឋាភិបាលថៃ)
នៅថ្ងៃទី ៣ និងទី ៤ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើដំណើរទៅត្រួតពិនិត្យខេត្ត Buriram និងខេត្ត Surin ដោយធ្វើការជាមួយ អាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ ព្រមទាំងឧត្តមសេនីយ៍ និងទាហានដែលកំពុង បំពេញភារកិច្ចនៅតំបន់ព្រំដែន; ឆ្លើយតបទៅនឹងកង្វល់ និងតម្រូវការរបស់ប្រជា ពលរដ្ឋ និងអាជីវកម្មក្នុងតំបន់ ហើយបានពិភាក្សាដោយផ្ទាល់អំពីគោលនយោបាយ និងវិធានការគាំទ្រផងដែរ។
អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ Siripong Angkasakulkiat បានសង្កត់ ធ្ងន់ថា រដ្ឋាភិបាលផ្ដោតលើការធានាសន្តិសុខនៅតំបន់ព្រំដែន ហើយខិតខំស្តារសន្តិ ភាព និងស្ថិរភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ រដ្ឋា ភិបាលបានបញ្ជាក់ពីការសន្យាខ្ពស់បំផុតក្នុងការធានាសិទ្ធិ ផលប្រយោជន៍ សន្តិសុខសង្គម និងការងាររបស់ប្រជាពលរដ្ឋ។
មុននោះ ក្នុងសេចក្តីថ្លែងការណ៍អំពីអាទិភាពក្នុងគោលនយោបាយ និងរបៀបវារៈនៅចំពោះមុខរដ្ឋសភា នាថ្ងៃទី ២៩ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul បានបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុវត្តន៍គោលនយោបាយ ការបរទេសដ៏សកម្ម ហើយខិតខំជំរុញដំណោះស្រាយដោយសន្តិវិធីក្នុងការដោះ ស្រាយជម្លោះព្រំដែនជាមួយកម្ពុជា៕

top