ព័ត៌មាន

នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយអ្នកវប្បធម៌ បញ្ញវន្ត វិចិត្រករ និងអ្នកសារព័ត៌មានឆ្នើម ក្នុងឱកាសនិទាឃរដូឆ្នាំមមី អដ្ឋស័ក

នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីដល់អ្នកវប្បធម៌ បញ្ញវន្ត វិចិត្រករ អ្នកសារព័ត៌មាន អត្តពលិក គ្រូបង្វឹក តំណាងសហគ្រាសនិងសហគ្រិនឆ្នើមក្នុងវិស័យវប្បធម៌ កីឡា និងទេសចរ។
នាយករដ្ឋមន្ត្រីលោកហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួប។ រូបថត៖ VOV

នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បន្តលុបបំបាត់ឧបសគ្គខាងស្ថាប័ន; យកចិត្តទុកដាក់ ថែទាំ និងកសាងយន្តការគោលនយោបាយ; លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន បណ្តុះបណ្តាលធនធានមនុស្ស និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ; ផ្តោតលើការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីវប្បធម៌ដំណាក់កាល ២០២៥-២០៣៥។ អនុវត្តភារកិច្ចសំខាន់ៗ មានលក្ខណៈត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យវប្បធម៌និងកម្សាន្ត; កែលម្អហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ផ្តល់អាទិភាពដល់ស្ថាប័នវប្បធម៌ថ្នាក់ជាតិ និងឈានឡើងកម្រិតអន្តរជាតិជាបណ្ដើរៗ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេសលើការបង្កើតភាពទម្លុះទម្លាយក្នុងវិស័យកីឡាវៀតណាម ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយសុខដុមរមនានៃកីឡាមហាជន និងកីឡាជំនាញ ហើយបានបំផុសចលនាប្រជាជនមួយរួបចូលរួមកីឡាមួយប្រភេទ ដោយយកសុខភាពរបស់ប្រជាជនជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទាក់ទងនឹងវិស័យទេសចរណ៍ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដោយខិតខំស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់នៅឆ្នាំ ២០២៦៕


top