ព័ត៌មាន

នាយករដ្ឋមន្ត្រីចូលរួមវេទិកាជាតិស្តីពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមឆ្នាំ ២០២១

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាជាតិលើកទី ៣ ស្តីពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀត ណាម ដោយប្រធានបទ “ការផ្លាស់ប្តូរឌីជីថល - កម្លាំងចលករសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច”។
 

នាយករដ្ឋមន្ត្រីចូលរួមវេទិកាជាតិស្តីពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថល វៀតណាមឆ្នាំ ២០២១


ថ្លែងមតិក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការផ្លាស់ប្តូរឌីជីថលគឺជាតម្រូវ ការបរានុម័តនៃការអភិវឌ្ឍ។ ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសនាពេលកន្លងមកទទួលបានលទ្ធផលសំខាន់ៗមួយចំនួន ជាពិសេសសមត្ថភាពក្នុងការធ្វើជាម្ចាស់លើហេដ្ឋារចនាសម្ព័ន្ធឌីជី ថល។ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមបានរួមចំណែកកាន់តែច្រើនឡើងដល់ GDP ជាតិ ហើយឆ្ពោះទៅគោលដៅសម្រេចបាន ២០% នៃ GDP នៅឆ្នាំ ២០២៥។

យោងតាមលោកនាយករដ្ឋមន្ត្រី ការផ្លាស់ប្តូរឌីជីថលគឺទាក់ទងដោយផ្ទាល់និងជិតស្និទ្ធទៅនឹងចំណុចលោតផ្លោះយុទ្ធសាស្ត្រទាំងបីដែលត្រូវបានបក្សកំណត់ថា ជាស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ចង់ធ្វើការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ ត្រូវយកប្រជាជននិងអាជីវកម្មជាមជ្ឈមណ្ឌលនិងជាប្រធានបទ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្នុងឆ្នាំ ២០២២ - ២០២៣ ការផ្លាស់ប្តូរឌីជីថលនឹងផ្តោតសំខាន់ក្នុងដំណើរការបន្សាំប្រកបដោយសុវត្ថិភាព មានភាពបត់បែន ការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព និងកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ លោកនាយករដ្ឋមន្ត្រីបានចូលរួមពិធីប្រកាសនិងប្រគល់ពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល “Make in Vietnam” ឆ្នាំ ២០២១ និងការតាំងពិព័រណ៍ណែនាំផលិត ផលបច្ចេកវិទ្យាឌីជីថល “Make in Vietnam”។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមមានសហគ្រាសបច្ចេកវិទ្យាឌីជីថលចំនួន ៦៤.០០០។ ក្នុងឆ្នាំ ២០២១ ប្រាក់ចំណូលរបស់សហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមនឹងកើនឡើងដល់ជាង ១៣៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០%៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top