ព័ត៌មាន

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែតុលា នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។ រូបថត៖ THX/TTXVN

ដំណើរទស្សនកិច្ចបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាមិញ ជិញ។ នេះជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រី លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីចូលកាន់តំណែងក្នុងខែមីនា ឆ្នាំ២០២៣ មក៕


top