ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងពីជម្រើសដ៏ត្រឹមត្រូវជាមួយ​"ដំណើរឆ្ពោះ​ទៅ​ការផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត"

គេហទំព័រ Fresh News របស់កម្ពុជាកាលពីថ្ងៃទី ២០ មិថុនា បានផ្សាយព័ត៌មានថា៖ ថ្ងៃទី ២០ ខែមិថុនា ជាថ្ងៃគម្រប់ខួបលើកទី ៤៥ ទិវាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងយុទ្ធមិត្តចំនួន ៤ នាក់បានអញ្ជើញមកកាន់វៀតណាមស្វែងរកការគាំទ្រសម្រាប់បុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត។
  នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត   

នាព្រឹកថ្ងៃទី ២០ មិថុនា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត” នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម (តំបន់ X ១៦ ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីកន្លែង នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងដែនចូលវៀតណាមនាពេលយប់ កាលពី ៤៥ ឆ្នាំមុន។

  នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។  

 

យោងតាម Fresh News បានឲ្យដឹងថា សំណួរជាច្រើនត្រូវបានចោទសួរថា តើប្រទេស និងប្រជាជនកម្ពុជា នឹងទៅជាយ៉ាងណា បើគ្មានថ្ងៃទី ២០ ខែមិថុនា កាលពី ៤៥ ឆ្នាំមុននោះ។ អ្នកប្រវត្តិសាស្ត្រខ្មែរយល់ឃើញថា បើគ្មានការចាប់ផ្តើមពីនាយករដ្ឋមន្ត្រីសម្រេចតេជោ ហ៊ុន សែន និងនាយទាហានកម្ពុជាស្នេហាជាតិដែលបានស្វែងរកផ្លូវតស៊ូរំដោះជាតិ គឺប្រទេស និងប្រជាជនកម្ពុជាពិបាកមានឱកាសរួចផុតពីរបបដ៏ឃោឃៅព្រៃផ្សៃរបស់ប៉ុលពតឡើយ។ អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនបានសង្តក់ធ្ងន់ថា នាគ្រាដ៏លំបាកនោះ សម្ដេចបានសម្រេចចិត្តស្វែងរកការជួយឧបត្ថម្ភ គាំទ្ររបស់វៀតណាម ហើយនេះគឺជាជម្រើសដ៏ល្អបំផុតផងដែរ៕


top