ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជាជំរុញការអនុវត្តការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ៥ ចំណុចរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការអនុញ្ញាតឲ្យប្រេសិតពិសេសនៃប្រធានអាស៊ានជួបជាមួយភាគីពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា។
  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing (រូបថត៖Khmer Times)  

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី ២ ឧសភា បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ដោយបានផ្លាស់ប្តូរទស្សនៈអំពីរបៀបជួយឧបត្ថម្ភការអនុវត្តន៍ការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ៥ ចំណុចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពីស្ថានការណ៍មីយ៉ាន់ម៉ា។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការអនុញ្ញាតឲ្យប្រេសិតពិសេស នៃប្រធានអាស៊ានជួបជាមួយភាគីពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា ក្នុងនោះមានអតីតថ្នាក់ដឹកនាំលោកស្រី Aung San Suu Kyi និងអតីតប្រធានាធិបតីលោក Win Myint សំដៅបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្ដើមការសន្ទនានយោបាយដ៏ទូលំទូលាយនៅប្រទេសនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងការប្រើប្រាស់កម្លាំងហួសហេតុក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនៅមីយ៉ាន់ម៉ា។ សម្រេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យទីក្រុងណៃពិដោជួយបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សកម្មភាពផ្ដល់ជំនួយមនុស្សធម៌ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ចំពេលវេលា ជាពិសេសគឺនៅតាមតំបន់ជម្លោះនៅមីយ៉ាន់ម៉ា៕


top