ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះការខូចខាតដោយសារខ្យល់ព្យុះលេខ១០

ទទួលបានព័ត៌មានថា ខេត្តមួយចំនួននៅភាគខាងជើង និងភាគកណ្តាលវៀតណាមរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ Bualoi នាថ្ងៃទី ៣ តុលា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញផងដែរ។

តំបន់ជាច្រើននៅឃុំ Tan Quang (ខេត្ត Tuyen Quang) ដាច់ចរន្តអគ្គិសនី និងបានរំខានការទំនាក់ទំនងបន្ទាប់ពីព្យុះលេខ ១០។ រូបថត៖ VOV

ក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខនិងសមានចិត្តយ៉ាងស្មោះស្ម័គ្របំផុតចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសចំពោះក្រុមគ្រួសារដែលមានជនរងគ្រោះបាត់បង់ជីវិត។  លោកនាយករដ្ឋមន្ត្រីក៏បានជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយ ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រជាជនវៀតណាមនឹងជំនះពុះពារក្នុងរយៈពេលដ៏លំបាកនេះ៕


top