នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក នៅទីក្រុងដាវ៉ូសប្រទេសស្វីស នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សា “អនុវត្តន៍កម្មវិធី AI ក្នុងផលិតកម្មឆ្លាតវៃនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ”។
នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សា “អនុវត្តន៍កម្មវិធី AI ក្នុងផលិតកម្មឆ្លាតវៃនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ”។ រូបថត៖ VGP/Nhật Bắc
នៅក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូបានផ្តោតលើការពិភាក្សាអំពីការអនុវត្តបញ្ញាសិប្បនិមិត្ត (AI) ក្នុងការផលិតឆ្លាតវៃនិងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម ៤.០ (C4IR); ចែករំលែកបទពិសោធន៍ក្នុងការកសាងនិងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌល ហិរញ្ញវត្ថុជាមួយដៃគូបរទេស ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ (HCMC); អនុសាសន៍សម្រាប់វៀតណាមនិងផែនការវិនិយោគនៅវៀតណាម។ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលបានចេញនូវគោលនយោបាយនិងទិសដៅជាក់ស្តែងជាច្រើន ដើម្បីជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងការអនុវត្ត AI ... ហើយអះអាងថា វៀតណាមមានកត្តាជាច្រើន និងលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទំនើប សំដៅបង្កើតជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនិងតំបន់។
ដោយវាយតម្លៃខ្ពស់ចំពោះខ្លឹមសារដែលបានពិភាក្សានោះ លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជីញបានស្នើឱ្យប្រតិភូនិងវិនិយោគិនជុំវិញពិភពលោក បន្តរួមវិភាគទានគំនិតដើម្បីលុបបំបាត់ឧបសគ្គអំពីរបៀបរបប និងមធ្យោបាយក្នុងការប្រមូលធនធានសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលនៅទីក្រុងហូជីមិញ។
ទាក់ទងនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មធំៗ ចែករំលែកបទពិសោធន៍និងវិធីសាស្រ្តដើម្បីបង្កើតមជ្ឈមណ្ឌលនេះឱ្យបានឆាប់បំផុត៕