នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ អញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកាឡូជីស្ទិកវៀតណាមឆ្នាំ ២០២៤ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញបានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងផ្តោតលើការអភិវឌ្ឍលំហរក្រោម ដី លំហសមុទ្រ និងលំហអាកាស បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក។
ទាក់ទិននឹងភារកិច្ច លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ត្រូវលើកកំពស់ការយល់ដឹង និងសារៈសំខាន់របស់ ឡូជីស្ទិកក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវតែយល់កាន់តែស៊ីជម្រៅអំពីឋានៈនិងតួនាទីរបស់វៀត ណាមនៅលើពិភពលោក; កសាងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកទំនើប កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងផលិតផល ក្នុងនោះមានការជំរុញនិងអភិវឌ្ឍន៍អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវរថភ្លើងល្បឿនលឿន; កសាងអភិបាលកិច្ចឆ្លាតវៃ; ជំរុញការទូត ឡូជីស្ទិក ដើរទន្ទឹមគ្នាជាមួយនឹងការលើកកំពស់និងធ្វើទំនើបកម្មឡូជីស្ទិក របស់វៀតណាម; កសាងនិងអភិវឌ្ឍន៍ប្រទេសពាណិជ្ជកម្មសេរី; តភ្ជាប់យ៉ាងជិតស្និទ្ធរវាងមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវដែក ផ្លូវទឹក និងផ្លូវហាយវេ ដើម្បីភ្ជាប់តំបន់ពាណិជ្ជកម្មសេរីរបស់ពិភពលោក និងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ៕