ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកផាម មិញ ជីញ៖ បន្តបង្កលក្ខណៈសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន

នាថ្ងៃទី ១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មាធិ ការដឹកនាំជាតិ ដើម្បីអនុវត្តសេចក្តីសម្រេច លេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

យោងតាមស្ថិតិ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ ប្រទេសទាំងមូលមានសហគ្រាសជិត ២៦២.០០០ បានចុះបញ្ជីបង្កើតថ្មី និងដំណើរការសកម្មភាព ដែលកើនឡើងជិត ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ជាមួយនឹងដើមទុនបំពេញបន្ថែមសរុប ចូលក្នុងសេដ្ឋកិច្ចដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៥,១ លានពាន់លានដុង (ជិត ១៩៤ ពាន់លានដុល្លារអាមេរិក) ដែលជាការកើនឡើងជិត ៩៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ បានស្នើឱ្យរដ្ឋមន្ត្រី ប្រធានស្ថាប័ន ប្រធានគណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុង អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ៦៨។ ក្រសួងហិរញ្ញវត្ថុធានាថវិកាសម្រាប់ការអនុវត្តគោលនយោបាយនិងកម្មវិធីឧបត្ថម្ភសហគ្រាស និងគ្រួសារអាជីវកម្មពីប្រភពថវិកាមជ្ឈឹម។ ផ្តល់អាទិភាពដល់ការអនុវត្តកម្មវិធី និងគម្រោងដែលមានចែងក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ក្នុងនោះ សេចក្តីសម្រេចស្តីពីប្រតិបត្តិការមូលនិធិអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមត្រូវតែបង្ហើយនៅក្នុងខែធ្នូ ឆ្នាំ២០២៥; កម្មវិធីបណ្តុះបណ្តាល នាយកប្រតិបត្តិចំនួន ១០.០០០នាក់ និងកម្មវិធីអភិវឌ្ឍន៍សម្រាប់សហគ្រាសឆ្នើមត្រួសត្រាយ ចំនួន ១.០០០ ដែលត្រូវតែបង្ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៥...។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុស្រាវជ្រាវ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រួមបញ្ចូលសូចនាករបន្ថែមទៀតសម្រាប់ការវិភាគ ការព្យាករណ៍ និងបម្រើការគ្រប់គ្រងនិងទិសដៅនៃការអនុវត្តសេចក្តីសម្រេចលេខ ៦៨ កាន់តែប្រសើរ។ អាជីវកម្មបន្តស្រាវជ្រាវ និងដាក់ការបញ្ជាទិញសម្រាប់វិស័យអាទិភាពដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្នុងនោះមានផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននិងកំពង់ផែ។

“យើងជឿជាក់ថា ជាមួយនឹងស្មារតីនៃ "យើងទាំងអស់គ្នាសមាគ្គី រួបរួមគ្នា និងមានកម្លាំងរួម"។ យើងកៀរគរធនធានសម្រាប់ការអភិវឌ្ឍ។ នៅពេលប្រឈមមុខនឹងការលំបាក ខ្ញុំក៏សង្ឃឹមថា អាជីវកម្មនឹងផ្តល់អនុសាសន៍។ នៅពេលដែលអាជីវកម្មត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកភារកិច្ចនិងការលំបាក ស្ថាប័នគ្រប់គ្រងរដ្ឋត្រូវតែបង្កើតលក្ខខណ្ឌ ចែករំលែក ធ្វើការជាមួយគ្នា ឈ្នះជាមួយគ្នា អភិវឌ្ឍន៍ជាមួយគ្នា និងរីករាយ ទទួលសេចក្តីសុខសុភមង្គលជាមួយគ្នា”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ៕


top