ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្តដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។ រូបថត៖ VNA

យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំ សម្រាប់ច្បាប់ និងសេចក្តីសម្រេចចិត្ត​ចំនួន ២០ ដែលបានអនុម័ត​នៅក្នុងសម័យប្រជុំវិសាមញ្ញលើកដំបូង មាន​បទប្បញ្ញត្តិលម្អិតសរុបចំនួន ២៨ ត្រូវការចេញផ្សាយ។ រហូតមកដល់ពេលនេះ ឯកសារចំនួន ៣ ត្រូវបានចេញផ្សាយ ហើយឯកសារចំនួន ២៥ កំពុងត្រូវបានបំពេញ។

នៅក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ស្ថាប័នគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការកៀរគរ និងបែងចែកធនធាន និងជំរុញ​កំណើនពីរខ្ទង់។ ដូច្នេះ ការអនុវត្តច្បាប់ត្រូវការផ្តល់អាទិភាពខ្ពស់។ ដោយសារតែឯកសារមួយចំនួនធំត្រូវចេញផ្សាយ ខណៈដែលកាលបរិច្ឆេទ​ចូលជាធរមាននៃច្បាប់ជាច្រើនកំពុង​ខិតជិតមកដល់ នាយករដ្ឋមន្ត្រីបានស្នើថា៖ «​ស្មារតីគឺថា បទប្បញ្ញត្តិលម្អិតដែលចេញដោយរដ្ឋាភិបាល និងក្រសួងនានាត្រូវតែឆ្លុះបញ្ចាំងពីស្មារតី​ពិតប្រាកដ​នៃការកែទម្រង់ច្បាប់ តាម​សិទ្ធិអំណាច និងវិសាលភាព​ត្រឹមត្រូវ។ ក្រសួងទទួលបន្ទុក​ត្រូវការទទួលខុសត្រូវ ហើយក្រសួងយុត្តិធម៌ត្រូវតែពិនិត្យឡើងវិញដើម្បីធានាថា មិនមានលក្ខខណ្ឌ ឬនីតិវិធីបន្ថែមណាមួយ​ដែលមិនត្រូវបាន​កំណត់នៅក្នុងច្បាប់។ ជាពិសេសនីតិវិធីស្មុគស្មាញដែលពិបាកអនុវត្ត និង​បន្ថយប្រសិទ្ធភាពនៃ​គោលនយោបាយ ឬបង្កការលំបាកដល់ប្រជា​ជន និងសហគ្រាស។ នេះជាចំណុចមួយដែលត្រូវជ្រួតជ្រាប និងអនុវត្ត​យ៉ាងតឹងរ៉ឹង»។

នាយករដ្ឋមន្ត្រីបានចាត់តាំង​ក្រសួងនិង​ផ្នែក​នានាឱ្យ​បញ្ចប់ការពិនិត្យ និងធ្វើបច្ចុប្បន្ន​ភាពបញ្ជីបទប្បញ្ញត្តិលម្អិតជាបន្ទាន់ ដោយរួម​បញ្ចូលខ្លឹមសារ​ជាអតិបរមា​ទៅក្នុងសេចក្តី​ណែនាំតែមួយ ដោយធានាភាពស៊ីសង្វាក់គ្នា លទ្ធភាពអនុវត្តន៍ និងនាំយក​​ច្បាប់ និងសេចក្តីសម្រេច​ចិត្ត​ឈាន​ចូល​ជីវភាពបាន​ទាន់ពេលវេលា៕


top