ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ និងចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត (FII) លើកទី៨ នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី៣០ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។
នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif (រូបថត៖ Duong Giang/TTXVN)

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប៉ាគីស្ថាន ហើយមានបំណងចង់នាំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការរៀបចំវេទិកាធុរកិច្ច វិនិយោគ ទេសចរណ៍ ... ដើម្បីឲ្យភាគីទាំងពីរបង្កើនការយល់ដឹង និងផ្តល់ព័ត៌មានអំពីគ្នាទៅវិញទៅមក ដើម្បីបង្កើតមូលដ្ឋានសម្រាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅនិងជាក់ស្តែង។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានស្នើឲ្យភាគីទាំងពីរត្រូវកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំយកទំហំពាណិជ្ជ កម្មវៀតណាម-ប៉ាគីស្ថានឡើងដល់ ១០ ពាន់លានដុល្លារនាពេលខាងមុខ ដោយសម្តែងនូវគោលបំណងចង់ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញ មកបំពេញទស្សនកិច្ចនៅប៉ាគីស្ថាននាពេលឆាប់ៗ។

លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនៃការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចវិលជុំ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីវិធានការដើម្បីពង្រឹង ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ាគីស្ថាននៅវេទិកាអន្តរជាតិ និងពហុភាគី៕


top