ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ មកដល់ប្រេស៊ីលចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំជី ២០

បន្ទាប់ពីមកដល់ទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ និងលោកជំទាវភរិយាបានជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត បុគ្គលិកនិងសហគម ន៍ជនវៀតណាម នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានយោធា Galeao ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ចាប់ផ្តើមដំណើរអាជីវកម្មដើម្បីចូលរួមកិច្ចប្រជុំកំពូលជី ២០ (រូបថត៖ VGP/Nhat Bac)

នៅវេលាម៉ោង ១៧ និង ៥នាទី ថ្ងៃទី ១៦ ខែវិច្ឆិកា ម៉ោងក្នុងស្រុក យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានយោធា Galeao ក្នុងទីក្រុង Rio de Janeiro ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីក ចម្រើនឈានមុខគេក្នុងពិភពលោក ជី២០ (G20) និងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា យោងតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល  ប្រធានជី ២០ លោក Luiz Inácio Lula da Silva និងភរិយា។

បន្ទាប់ពីមកដល់ទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ និងលោកជំទាវភរិយាបានជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត បុគ្គលិកនិងសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានអះអាងថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅមានការលំបាកជាច្រើន ប៉ុន្តែកំណើនសេដ្ឋកិច្ចនិងការវិនិយោគរបស់វៀត ណាមនៅតែងើបឡើងវិញជាវិជ្ជមាន; សន្តិសុខសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនបន្តប្រសើរឡើង; ស្ថានភាពនយោបាយនិងសង្គមស្ថិរភាព; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានលើកកំពស់ សម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ចង់ឱ្យកម្មាភិបាល បុគ្គលិកនៅទីនេះ លើកកំពស់ស្មារតីសាមគ្គីភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ; អនុវត្តច្បាប់ឱ្យបានល្អ និងសម្របខ្លួនទៅក្នុងជីវភាពរស់នៅក្នុងមូលដ្ឋាន; តែងតែឆ្ពោះទៅស្រុកកំណើតមាតុភូមិ; ម្នាក់ៗជាឯកអគ្គរដ្ឋទូត ជាស្ពានសម្រាប់ពូនជ្រុំទំនាក់ទំនងវៀតណាម-ប្រេស៊ីល៕

top